**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ប្រជាពលរដ្ឋចំនួន១៤៨នាក់ នៅក្នុងមូលដ្ឋានឃុំបឹងព្រួល បានទទួលការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការពារនៃជំងឺគ្រុនឈាម

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងបន្តនិរន្តរភាពកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពសហគមន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកត្បូងឃ្មុំ ដឹកនាំមន្ត្រីជំនាញ ជាមួយអ្នកស្ម័គ្រចិត្តភូមិគោលដៅកម្មវិធី ចុះទៅធ្វើការអប់រំផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់នៃការរីករាលដាលជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋានភូមិចំនួន៣របស់ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ មានតួលេខដូចខាងក្រោម ÷

– ភូមិម៉ាស៊ីនស្រូវ ÷ អ្នកស្ម័គ្រចិត្តកម្មវិធី៥នាក់(ស្រី១នាក់) ប្រជាពលរដ្ឋ៤៣នាក់(ស្រី៣០នាក់) សរុបរួម៤៨នាក់(ស្រី៣១នាក់)។
– ភូមិវិហារក្រោម ÷ អ្នកស្ម័គ្រចិត្ត៥នាក់(ស្រី១នាក់) ប្រជាពលរដ្ឋ៤៥នាក់(ស្រី៣៩នាក់) សរុប៥០នាក់(ស្រី៤០នាក់)
– ភូមិបាតដីក្រោម ÷ អ្នកស្ម័គ្រចិត្ត៥នាក់(ស្រី២នាក់) ប្រជាពលរដ្ឋ៤៥នាក់(ស្រី៣៤នាក់) សរុប៥០នាក់(ស្រី៣៦នាក់)

ក្នុងឱកាសនោះដែរ ក្រុមការងារបង្គោលរបស់សាខាបានរៀបរាប់ពន្យល់អំពីវដ្ដនៃការកើតមានជំងឺគ្រុនឈាមដែលបង្កឡើងដោយសារមូសខ្លា និងវិធានការទប់ស្កាតដើម្បីកុំឲ្យមានការកើនឡើងបន្តទៀតនៅក្នុងសហគមន៍ និងមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើឲ្យបានទៅតាមទិសស្លោករបស់ក្រសួងសុខាភិបាល “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម”។

សកម្មភាពផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់សម្ភារៈដូចជា ខិត្តប័ណ្ណរូបភាពផ្ទាំងធំ(វិធានការការពារជំងឺគ្រុនឈាម)ចំនួន២០០សន្លឹក សាប៊ូប្រូធីក៣កេស៕

អត្ថបទដែលជាប់ទាក់ទង