នាយករដ្ឋមន្ត្រីកម្ពុជា៖ សន្តិភាពពិតជាមានតម្លៃណាស់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ផ្ដើមចេញពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហាម៉ាស់ បានបង្ហាញឲ្យឃើញថា សន្តិភាពពិតជាមានតម្លៃណាស់ ។
តាមរយៈសារសំឡេងពិសេស នាថ្ងៃទី១០ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ហើយមិនត្រូវឱ្យភ្លើងសង្គ្រាមណាមួយកើតមាននៅកម្ពុជាជាដាច់ខាត ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហាម៉ាស់ បានលបបើកការវាយប្រហារចូលទឹកដីអ៉ីស្រាអែល បណ្តាលកងកម្លាំង និងជនស៊ីវិលរបស់អ៉ីស្រាអែលជាច្រើននាក់ បានស្លាប់។ ក្នុងនោះមាននិស្សិតខ្មែរ និងប្រជាពលរដ្ឋប្រទេសដទៃកំពុងរស់នៅ និងធ្វើការនៅអ៉ីស្រាអែលបានស្លាប់ ។ ក្រៅពីនោះ ជនជាតិអ៉ីស្រាអែល និងជនបរទេសជាច្រើននាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ៕