មូលនិធិជាតិជំនួយសង្គម ប្រកាសបើកប្រាក់សោធនរបបសន្តិសុខសង្គម ប្រចាំខែតុលា រួមជាមួយប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនអតីតយុទ្ធជន អតីតមន្រ្តីរាជការសុីវិល និងអ្នកនៅក្នុងបន្ទុក
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម បានចេញសេចក្តីជូនដំណឹងស្ដីពី ការបើកប្រាក់សោធនរបបសន្តិសុខសង្គមតែមួយលើក ប្រចាំខែតុលា ឆ្នាំ២០២៣ រួមជាមួយប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបើកជូននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២:០០ រសៀល សម្រាប់បើកជូនអតីតយុទ្ធជន អតីតមន្រ្តីរាជការសុីវិល និងអ្នកនៅក្នុងបន្ទុក។