រដ្ឋមន្រ្តី ថោ ជេដ្ឋា ពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី និងពិភាក្សាការងារជាមួយ ឯកឧត្តម Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងផ្សេងៗទៀតមួយចំនួនផងដែរ។
សូមជម្រាបផងដែរថា នៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីយុទ្ធសាស្រ្តដៃគូជាតិកម្ពុជា (Country Partnership Strategy) ឆ្នាំ ២០២៤-២០២៨។
យុទ្ធសាស្រ្តដៃគូជាតិកម្ពុជាថ្មីជាមួយធនាគារអភិវឌ្ឍន៍អាស៊ីផ្តោតលើវិស័យអាទិភាពចំនួន ៣ដូចខាងក្រោម៖ទី១៖ ពង្រីកការវិនិយោគលើវិស័យកសិកម្ម ទឹក និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី, ទី២៖ ការលើកកម្ពស់ការវិនិយោគបៃតង និងបច្ចេកវិទ្យា និងទី៣៖ កៀរគរហិរញ្ញប្បទានអាកាសធាតុតាមរយៈការលើកកម្ពស់បរិស្ថាន និងការទទួលបានមូលនិធិសម្បទាន៕