គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ តុលា បណ្តាលឲ្យមនុស្សស្លាប់៣នាក់និងរបួសធ្ងន់ស្រាល ៧នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ៧នាក់(ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ០៣នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៥នាក់(ស្រី ០១នាក់), និងរបួសស្រាល ០២នាក់(ស្រី គ្មាន), គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៥លើក (យប់ ០៤លើក), មាន ៖ កត្តាល្បឿន ០២លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ គ្មាន) និងមិនគោរពសិទ្ធ ០១លើក៕