កីឡាករដើមកំនើតកាមេរួន Privat Mbarga បានក្លាយជាកីឡាករជម្រើសជាតិកម្ពុជា
កីឡា៖ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា កីឡាករដើមកំនើតកាមេរួន Privat Mbarga បានក្លាយជាកីឡាករជម្រើសជាតិកម្ពុជាបន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជាផ្លូវការ។
ប្រភពបានឲ្យដឹងទៀតថា ស្អែកនេះ ក្រុមបាល់ទាត់ កម្ពុជា ត្រូវប្រកួតជាមួយប៉ាគីស្ថាន ជម្រុះបាល់ទាត់ ពិភពលោក ២០២៦ ជុំទី១ ជើងទី១ នៅពហុកីឡដ្ឋានជាតិ។
អតីតកីឡាករក្លិបព្រះខ័នរាជ ស្វាយរៀង រូបនេះ ក្លាយជាកីឡាករ ចូលសញ្ជាតិទីពីរ របស់កម្ពុជាបន្ទាប់ពីកីឡាករដើមកំនើតជប៉ុន Yudai Ogawa៕