**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន ដាំកូនឈើ១៩០០ដើម នៅតំបន់អង្គរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានដាំកូនឈើសរុប ១៩០០ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត។

មានប្រសាសន៍នាពិធីនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកជំទាវបន្ថែមថា កាយវិការរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរដ្ឋនៅពេលនេះ ជាកាយវិការដ៏ល្អ ឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។

លោកជំទាវ ក៏បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារមួយនេះ ធ្វើយ៉ាងណាដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានលើកឡើងថា ធនាគារ CIMB ជាធនាគារដែលលេចធ្លោលើសកម្មភាពសង្គម ពិសេសលើវិស័យបរិស្ថាន។ លោកបន្ថែមថា ក្រៅពីដើម្បីទទួលបានប្រាក់ចំណេញ ក្នុងនោះធនាគារក៏មានគោលការណ៍រួមចំណែកជួយបញ្ហាបរិស្ថាន និងសង្គមផងដែរ ហើយកន្លងមកស្ថាប័ននេះធ្លាប់បានជួយសង្គមទាំងការងារបរិស្ថាន អប់រំ កីឡា និងសុខាភិបាល។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលធនាគារ CIMB បានចូលរួមដាំដើមឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលលើកទី១ធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណខាងមុខប្រាសាទ បន្ទាយក្តី ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ហើយលើកទី២នេះមានអ្នកចូលរួមជាង ២០០នាក់។ ការដាំដើមឈើនៅពេលនេះ គឺស្របពេលដែលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) រៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៅខេត្តសៀមរាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង