**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តសិរីសន្ធរវង្សក្រចេះក្រុង

ភ្នំពេញ៖ ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំក្នុងខេត្ត នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តសិរីសន្ធរវង្សក្រចេះក្រុង ហៅវត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រួមនិងក្រុមការងារ បានបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយតាមទេវតាថែរក្សាការពារ និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ពិធីរាប់បាត្រ និងវេរនូវវារកភត្ត ប្រចាំវេនទី១២ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល និងការផ្សាយមេត្តា ឧទ្ទិសកុសលអានិសង្ឃ ជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការ ស៊ីវិល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលីនិងទទួលមរណភាព ដើម្បីការពារបុព្វជាតិមាតុភូមិ។

ក្នុងនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានមានប្រសាសន៍សំណេះសំណាល និងបានគូសបញ្ជាក់ដែរថា ៖ វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពទៅតាមប្រពៃណី ទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ដែលកកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនឹងការអភិវឌ្ឍន៍ និងវិនិយោគ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ហើយសម្រាប់ខេត្តចេះឃើញថា មានការរីកចម្រើនគួរឲ្យគត់សម្គាល់នូវវិស័យព្រះពុទ្ធសាសនា ឃើញថាប្រជាពុទ្ធបរិស័ទមានការគោរពនិងប្រណិបត្តិបានយ៉ាងខ្ជាប់ខ្ជួន និងបានចូលរួមកសាងទៅតាមសទ្ធាដោយជ្រះថ្លា ដែលទាំងអស់នេះ បង្ហាញឲ្យឃើញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានឱកាសបានធ្វើបុណ្យរួមគ្នាប្របកដោយស្នាមញញឹមភាពសប្បាយរីករាយ និងមានសុខសុវត្ថិភាពផ្លូវកាយ និងចិត្ត។

សូមបញ្ជាក់ថា ក្នុងពិធីវេនកាន់បិណ្ឌវេនទី១២នេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុការងារ បានប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យសរុបចំនួន ១១លាន៩សែនរៀល ៕

អត្ថបទដែលជាប់ទាក់ទង