**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកជំទាវ ចម​ និម្មល៖ បើគ្មាននយោបាយឈ្នះ-ឈ្នះ និងការលះបង់ខ្ពស់បំផុត របស់សម្ដេចតេជោ ប្រទេសជាតិនឹងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ

ភ្នំពេញ៖ លោកជំទាវ ចម​ និម្មល​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា បើគ្មាននយោបាយ ឈ្នះ-ឈ្នះ និងការលះបង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ ។

ដើម្បីចូលរួម អបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវរដ្ឋមន្ត្រី ចម​ និម្មល បានអញ្ជើញចុះសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក និងកាតខ្សែបូ ​សម្ពោធដាក់ឲ្យប្រើប្រាស់ អគារគិលានដ្ឋាន និងអគារសាលប្រជុំ ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្មផ្តល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ
តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា
ចាប់តាំងពីមានសម្ព័ន្ធមេត្រីភាពជាមួយក្រសួងពាណិជ្ជកម្មមក ថ្នាក់ដឹកនាំក្រសួងតែងតែយកចិត្តទុកដាក់ចាត់តាំងតំណាង ក្រសួងចុះមកសំណេះ សំណាលនិងសាកសួរសុខទុក្ខអង្គភាពបាន ជាប្រចាំ(ក្នុង១ឆ្នាំចំនួន ២លើកគឺរដូវចូលឆ្នាំ នឹងរដូវបុណ្យភ្ជុំបិណ្យ ប្រពៃណីជាតិ) ដោយនាំមកនូវ គ្រឿងឧបភោគបរិភោគ មួយចំនួន ផ្តល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោកជាបន្តបន្ទាប់ ។ ជាក់ស្តែងអគារសាលប្រជុំ ១ខ្នង មានទំហំ ១២ម៉ែត្រ គុណ ២០ម៉ែត្រ ប្រក់ក្បឿងក្បាច់ និងអគារគិលានដ្ឋាន ១ខ្នង ជាអំណោយរបស់ក្រសួងពាណិជ្ជកម្មត្រូវបានសម្ពោធធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។

ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងកម្លាំងកាំភ្លើងធំ កងទ័ពជើងគោក សូមសម្តែងនូវការគោរព ស្មោះត្រង់ដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ កងទ័ពទូទាំងបញ្ជាការដ្ឋានកាំភ្លើងធំ ប្តេជ្ញា ជឿជាក់ ស្មោះត្រង់ដាច់ខាត ការពារបូរណភាពទឹកដី ការពាជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ មិនឲ្យខ្មាំងសត្រូវ ណារំលោភបំពានបានឡើយ ។

លោកជំទាវ ចម​ និម្មល​ ក្នុងនាមជាអង្គភាព សម្ព័ន្ធមេត្រីភាព ជាមួយបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក
បានសម្តែងនូវការនឹករលឹកជាខ្លាំងចំពោះ បងប្អូនកងទ័ព និងបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុក្ខដាក់គិតគូរជាខ្លាំង ចំពោះសុខទុក្ខរបស់ បងប្អូនកងទ័ព យើងទូទាំងប្រទេស។

លោកជំទាវ ចម​ និម្មល បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បានដឹកនាំស្តារកសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាននយោបាយ ឈ្នះ ឈ្នះ និងការលះបង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃឡើយ ។

លោកជំទាវ ចម​ និម្មល​ បានថ្លែងនូវការដឹងគុណជាពន្លឹក និងមិនអាចកាត់ថ្លៃបាន ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ដែលបានប្រយុទ្ធ តស៊ូ ប្តូរផ្តាច់ ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពាជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋា ភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ចម​ និម្មល បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការ រីកចំរើនរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ កាត់បន្ថយភាពក្រីក្រពីប្រជាពលរដ្ឋដែលងាយរងគ្រោះទូទាំង ប្រទេស ។

ក្នុងឱកាសនោះ លោកជំទាវ ចម​ និម្មល និងសការី
បានជូនអំណោយរួមមាន៖ អង្ករ ២៥០ការ៉ុង ស្រាបៀរ ១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ ទឹកក្រូច ២០កេស មី ២០០កេស និងថវិកា ១០ លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង