**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi

ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រី ដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។ នេះបើយោងតាមក្រសួងព័ត៌មាន។

ឯកឧត្តមលើកឡើងបែបនេះ នៅក្នុងឱកាសនៃការប្រារព្ធពិធីភ្ជុំបិណ្ឌ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសនៃសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍសាខាងក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសន្តិសុខ និងអ្នកបោសសម្អាតដែលមានជីវភាពលំបាកជាង ២០០ នាក់។ ពិធីនេះរៀបចំដោយសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើវិស័យព័ត៌មាននៅកម្ពុជា។ ដើម្បីជាការតបស្នង ចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យព័ត៌មាន បន្ថែមលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចុះនូវគោលការណ៍អនុវត្តមួយចំនួនដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់មន្ត្រីរួមមាន៖ កសាងភាបជាដៃគូជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូមេឌីក បញ្ចុះតម្លៃពេលមន្ត្រីរាជការនៃក្រសួងព័ត៌មានទទួលប្រឹក្សាវេជ្ជសាស្ត្រដោយបញ្ចុះតម្លៃ ៣០%, ការគិតគូរពីជីវភាពដោយឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួនជាប្រចាំខែដល់មន្ត្រីដែល្វះខាត, ការដាក់ចុះនូវគោលការណ៍ក៣ ដើម្បីជួយគាំទ្របន្ថែមដល់មន្ត្រីរាជការ ពេលសម្រាកបុត្រ ពេលរៀបអាពាហ៍ពិពាហ៍ និងពេលទទួលមរណភាព, ព្រមទាំងគិតគូរពីការផ្តល់អាហារូបករណ៍ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានផងដែរ ព្រមទាំងបង្កើតទារកដ្ឋានសម្រាប់មន្ត្រីរាជការជាស្ត្រីដែលមានកូនខ្ចីអាចបំបោះកូន និងរៀបចំឱ្យមានបណ្ណាល័យដើម្បីកុមារតូចៗ។

ក្នុងឱកាសនៃការសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តាមរយៈសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានចែកអំណោយជាអង្ករនិងថវិកាមួយចំនួនដល់មន្ត្រីនៃក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង