គ.ជ.ប ផ្ទេរសមត្ថកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចុះឈ្មោះបោះឆ្នោត ជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីជូនដំណឹងដល់ តំណាងរាស្ត្រក្នុងតំណែង ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ទេរសមត្ថកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ។
ការិយាល័យចុះឈ្មោះបោះឆ្នោតមួយត្រូវបានបង្កើតឡើងនៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា។ ការិយាល័យនេះមានភារកិច្ចទទួលចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ការិយាល័យនេះចាប់ទទួលការចុះឈ្មោះ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០ ដល់ម៉ោង ១៧:៣០នាទី លើកលែងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យជាតិ ៕