**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧

ឯកឧត្តម សុខ ឥសាន៖ ការចងសម្ព័ន្ធភាព រវាងបក្សក្រៅរដ្ឋាភិបាលចំនួន៤ ជាសិទ្ធិនយោបាយរបស់បក្សទាំងនោះ

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចងសម្ព័ន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ជាសិទ្ធិនយោបាយរបស់គណបក្សទាំងនោះ ។

ជាមួយគ្នានោះឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងពីរចំណុចជុំវិញ ការចងសម្ព័ន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាលទាំង៤នោះថា៖ ១. ជាសិទ្ធិនយោបាយរបស់គណបក្សទាំងនោះ និង២. ការចងសម្ព័ន្ធភាពនេះហាក់ដូចជានៅលើក្រដាសទេ ប៉ុន្តែរចនាសម្ព័ន្ធរបស់គណបក្សនីមួយៗនៅដដែល ។

ឯកឧត្តម សុខ ឥសាន បានបន្តថា គ្មានអ្នកណាមកហាមឃាត់ការធ្វើនយោបាយទេ គឺបើកជំហរ និងសិទ្ធិសេរីភាពខាងនយោបាយ។ ឯកឧត្តមយល់ថា គណបក្សទាំង៤ ដែលមានសម្ព័ន្ធភាពជាមួយគ្នា ជាគណបក្សចាញ់ឆ្នោត ហើយចាត់ទុកថាជាគណបក្សប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបន្ថែមថា គណបក្សភ្លើងទៀនជាចំណែកតូចមួយ របស់អតីតគណបក្សសង្គ្រោះជាតិទេ បើអតីតគណបក្សសង្គ្រោះជាតិចាញ់គណបក្សប្រជាជនកម្ពុជា រឿងអីគណបក្សភ្លើងទៀន ទៅយកឧត្តមភាពលើគណបក្សប្រជាជនកម្ពុជាបាន ។

សូមបញ្ជាក់ថា ​​គណបក្ស​ភ្លើងទៀន​បាន​ប្រកាស ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣​ផ្សេងទៀត គឺ​ទី​១. គណបក្ស​ឆន្ទៈ​ខ្មែរ ទី​២. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ទី​៣.​គណបក្ស​កែទម្រង់​កម្ពុ​ជា​។ ពិធី​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី “​ការបង្កើត​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​” របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤ ត្រូវបានធ្វើឡើង ​នៅព្រឹក ថ្ងៃទី​១១ ខែតុលា នៅសណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង