អភិបាលខេត្តតាកែវ ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត លោក នាយក នាយករង ទីចាត់ការចំណុះរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ការិយាល័យចំណុះរដ្ឋបាលខេត្តជាង ១០០នាក់ចូលរួមផងដែរ ៕