ចេញដំណើរស្អែកនេះហើយ! រថយន្តក្រុង៤៥៥គ្រឿង ត្រៀមជូនប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ប្រតិបត្តិតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ឡើយ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ។
រថយន្តទាំងនោះ ត្រូវបានរៀបចំ និងបែងចែកតាមគោលដៅដូចមានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញខាងក្រោមនេះ៕