**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល សម្រេចចិត្តបើកស្ថានទូតរបស់ខ្លួន នៅភ្នំពេញ ក្នុងឆ្នាំ២០២៤


ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Mauro Vieira រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវ ការរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃមិត្តភាព និង ទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូមិត្តអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបើកស្ថានទូតកម្ពុជា នៅរដ្ឋធានី Brasilia នាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដែលបានសម្រប សម្រួលក្នុងដំណើរការនេះ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Mauro Vieira បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តបើកស្ថានទូតប្រេស៊ីល នៅភ្នំពេញ នៅឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីសារៈសំខាន់ របស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បង្ហើបពីគម្រោងបេសកកម្មពាណិជ្ជកម្ម របស់គណៈប្រតិភូវិស័យឯកជនប្រេស៊ីល មកបំពេញទស្សនកិច្ចកម្ពុជា នៅឆ្នាំក្រោយផងដែរ។ ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការ និងការ សម្រួលការវិនិយោគ ឱ្យបានឆាប់តាមអាចធ្វើបាន។

ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការសកម្មភាព សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិធានការទាំងនេះរួមមាន សកម្មភាពអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រេស៊ីល នៅឆ្នាំ២០២៤ សកម្មភាព ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម អប់រំ និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត ព្រមទាំងសកម្មភាពបង្កើនកិច្ចសហការបច្ចេកទេស និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។

ទន្ទឹមនេះ កម្ពុជាបានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅឆ្នាំក្រោយ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បាន ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។

ទោះបីកម្ពុជានិងប្រេស៊ីលមានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង មិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីផលប្រយោជន៍រួមនៃស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជនទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង