**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា អញ្ជើញបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត»

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ដែលបានពិភាក្សាលើកិច្ចការដូចខាងក្រោម៖
-វឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣
-បញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។

ឆ្លើយតបនឹងការងារទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់៖
-បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រងអង្គភាពគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-ជម្រុញការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌
-បង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល
-លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ របបសន្តិសុខសង្គម និងជំនួយសង្គមដែលត្រូវបានកំណត់ដោយគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
-ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម និងកៀរគរធនធានសម្រាប់ការកែលម្អសុខភាពប្រជាជន និងកត្តាសង្គម-សេដ្ឋកិច្ចដែលមានបច្ច័យលើសុខភាព។

គួរបញ្ជាក់ផងដែរសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប ៕

អត្ថបទដែលជាប់ទាក់ទង