សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ញើសារជូនពរពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវផ្ញើសារជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។
តាមរយៈសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែតុលានេះ បានជូនពរបងប្អូនជនរួមជាតិដូច្នេះថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច”។
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕