**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម

សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក

ភ្នំពេញ៖ នៅក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទម្លាប់ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា និងរីករាយក្នុងការធ្វើបុណ្យធ្វើទាននោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំបុត្រាបុត្រី និងចៅ រួមទាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សាជំនួយការ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ បានប្រព្រឹត្តទៅដោយនៅព្រឹកថ្ងៃពុធ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមនិងពុទ្ធបរស័ទចំណុះជើងវត្តទាំងអស់បានថ្វាយទៀនធូប ផ្កាភ្ញី រាប់បាត និងវេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃ ដារបង្សុកូលពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភពជារៀងរហូត។ ពិធីកាន់បិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឯកឧត្តម វង សូត និងលោកជំទាវព្រមទាំងបុត្រ និងចៅ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន១២លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចំរើនរុងរឿង ជារៀងរហូត។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគេនបច្ច័យព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ២០ម៉ឺនរៀល ដោយឡែក យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល នាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ រួមមាន៖ អង្ករ ៦បេ, ទឹកក្រូច ២០កេស, ទឹកសុទ្ធ ១០កេស, ទឹកដោះគោខាប់ចំនួន ១កេសធំ, ស្ករសរ ១បេ, តែ ៥គីឡូក្រាម, ត្រីខ ១កេសធំ, មី ១កេសធំ, ប៊ីចេង ១កេស, ផ្លែឈើ ៥កន្ត្រក, បូកនិងផ្លែឈើ ១កេសធំ និងនំ ១កេសធំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង