គណៈកម្មការជាតិអូឡាំពិកកម្ពុជា បរិច្ចាគថវិកា ៥ ០០០ដុល្លារ ដើម្បីចូលរួមបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ក្នុងគោលបណងលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម និងបានកៀរគរថវិកាសប្បុរសធម៌ជូន អង្គការ សមាគម និងមូលនិធិសប្បុរសធម៌។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មការជាតិអូឡាំពិកកម្ពុជា ដែលបានបរិច្ចាគទទួលបានពីកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងចំនួន ៥ ០០០ ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ៕