ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់
ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ ដែលមានអាសយដ្ឋានផ្ទះលេខ C1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយមន្ទីរពហុព្យាបាលនេះបន្តយករថយន្តសង្រ្គោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការមិនអនុវត្តតាមការណែនាំរបស់ក្រសួង។