ឯកឧត្តម ចែម វីឌ៉្យា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំលើកទី១១ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ នៅទីក្រុងហ្សាការតា
ភ្នំពេញ៖ ពីថ្ងៃទី១០ដល់១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១១ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំបានពិភាក្សាអំពីទំរង់ និងការរៀបចំផែនការយុទ្ធសាស្ត្រស្របតាមសេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥ ដែលបានកត់សំគាល់ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។