**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជាតិផែនការ និងស្ថិតិ

ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ដើម្បីសួរសុខទុក្ខ សិក្សាការងារ និងត្រួតពិនិត្យអគារសាលាជាតិផែនការ និងស្ថិតិ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកសាលាជាតិផែនការ និងស្ថិតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នាយកសាលា នាយករង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសាលាជាតិផែនការ និងស្ថិតិ ដែលជាអង្គភាពក្រោមឱវាទរបស់ក្រសួងផែនការ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ បានធ្វើបទបង្ហាញសង្ខេបអំពីដំណើរការការងារ និងលទ្ធផល ដែលសាលាជាតិផែនការ និងស្ថិតិ សម្រេចបាននាពេលកន្លងមក គោរពនិងរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងកម្មវិធីទាំងមូល។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវចំណាប់អារម្មណ៍ និងលើកទឹកចិត្តចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិផែនការ និងស្ថិតិ ឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីសិក្សា និងអត្ថប្រយោជន៍ចំពោះសិស្ស-និស្សិត ក្នុងការចាប់យកជំនាញពាក់ព័ន្ធផែនការ និងស្ថិតិ សម្រាប់ការងារនាពេលអនាគត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យនិងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមសមប្រកបតែនឹងជោគជ័យគ្រប់ភារកិច្ច និងមានសុខសុវត្ថិភាពរាល់ការធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ៕

អត្ថបទដែលជាប់ទាក់ទង