និស្សិតខ្មែរដែលចុះធ្វើកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ថ្លែងបង្ហាញពីស្ថានភាពរស់នៅ និងការជម្លៀសខ្លួនចេញពីតំបន់ក្រហម ទៅកាន់កន្លែងសុវត្ថិភាព និងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា
អ៉ីស្រាអែល៖ និស្សិតខ្មែរមួយរូបដែលបានចុះធ្វើកម្មសិក្សានៅប្រទេសអ៉ីស្រាអែល តាមរយៈវិទ្យាស្ថានកសិកម្មព្រែកលៀបកម្ពុជា បានថ្លែងតាមរយៈវិដេអូបង្ហាញពី ស្ថានភាពរស់នៅ និងការជម្លៀសខ្លួនចេញពីតំបន់ក្រហម ទៅកាន់កន្លែងសុវត្ថិភាព និងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានតាមដាន និងយកចិត្តទុកដាក់រូបគាត់ ទើបរូបគាត់បានទៅដល់កន្លែងមានសុវត្ថិភាព គេចផុតពីតំបន់សង្រ្គាម។