ឯកឧត្តម វេង សាខុន នាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងជាព្រះចៅអធិការវត្តភ្នំជ័យគិរី ឃុំហាន់ជ័យ ស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ឯកឧត្ដម លី ថៃហាក់អនុប្រធានក្រុមការងារស្រុកកំពង់សៀម និងលោកជំទាវ នាថ្ងៃសុក្រ ១៤ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនមកប្រគេនព្រះសីលសំវរ ប៊ត តាំងឆេងព្រះនាគមុនីមេគណខេត្ត និងជាព្រះចៅអធិការវត្តភ្នំជ័យគិរី ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងបានឧបត្ថម្ភដល់ទូកងជ័យគិរីទាំងពីរចំនួន ២,០០០,០០០៛សម្រាប់ចូលរួមកម្មពិធីបុណ្យអ៊ុំទូកងនៅថ្ងៃចេញព្រះវស្សានៅខេត្តកំពង់ចាម ៕