ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ នាំយកចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ចំនួន០៣វត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញបានចាត់តាំងលោក នាង កែវសុវណ្ណ អនុប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិកាក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ នាំយកចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចំនួន០៣វត្ត គឺវត្តចង្ក្រាន្តតាព្រហ្មស្ទឹងមានជ័យ វត្តនន្ទមុនី និងវត្តសំបួរមាស ដោយការលំឱនកាយ វាចា និងទឹកចិត្តជ្រះថ្លាក្នុងការបំពេញបុណ្យកុសល ៕