**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ហេង​ សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញថ្វាយព្រះកម្រងភួងមាលា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមឆាយាលក្ខណ៍ព្រះអង្គ នាខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។ គួរជម្រាបថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួប១១ឆ្នាំហើយនៃការយាងសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជានុរាស្រ្តទូទាំងប្រទេស ក៏បានសម្តែងនូវការគោរពដឹងព្រះរាជគុណូបការដ៏ថ្លៃថ្លាបំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិខ្មែរ។ នាឱកាសអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង​ សួរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធនូវកិច្ចកិរិយាស្មិងស្មាធិ៍គោរពចំពោះព្រះបរមឆាយលក្ខណ៍ និងព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដែលជាកិច្ចទំនៀមដ៏សំខាន់មួយនៃប្រជាជាតិកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក៏បានគោរពបួងសួងឧទ្ទិសព្រះបរមរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងទីព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងគោរពបួងសួងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គតាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍតទៅមុខ ប្រជានុរាស្ត្ររស់ប្រកបដោយក្ដីសុខដុមរមនាតរៀងទៅ។ ជាការពិតណាស់ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ពិសេសគឺការទាមទារឯករាជ្យជូនប្រជាជាតិកម្ពុជាពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ ការដឹកនាំកសាងសង្គមរាស្ត្រនិយមប្រកបដោយភាពល្បីល្បាញ (១៩៥៥-១៩៧០) ការចូលរួមចរចាបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំ ការគាំទ្រនូវនយោបាយស្វែងរកសន្តិភាពជូនប្រជានុរាស្ត្រឡើងវិញ ព្រមទាំងព្រះរាជកិច្ចជាច្រើនអនេកផ្សេងទៀតសម្រាប់ប្រជានុរាស្ត្រ និងដែនដីខេមរភូមិន្ទរបស់ព្រះអង្គ សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាចំពោះប្រជានុរាស្ត្រខ្មែរដែលមិនចេះរីងស្ងួត ៕

អត្ថបទដែលជាប់ទាក់ទង