អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងជំនាញចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកគងពិសី
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរកទីទួលមានសុវត្ថិភាព។
ហើយសូមបញ្ជាក់ផងដែរថា សាធារណជនដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន ដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨ ៕