**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ម៉ិកស៊ិក និងអ៊ុយក្រែន ជំរុញអ៊ីស្រាអែលឱ្យបើកច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា

ម៉ិកស៊ិក៖ មន្ត្រីម៉ិកស៊ិក និងអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ បានជំរុញឱ្យអ៊ីស្រាអែល បើកច្រករបៀងមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យប្រជាជនចេញ ខណៈប្រទេសទាំងពីរ ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេ ចេញពីតំបន់នោះ។

ឆ្លើយតបនឹងការអំពាវនាវពីក្រុមគ្រួសាររបស់ Barbara Lango ដែលជាជនជាតិម៉ិកស៊ិកធ្វើការឱ្យក្រុមជំនួយ Medecins Sans Frontieres (Doctors Without Borders) រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បានឲ្យដឹងថា លោកស្រីបានទាក់ទងជាមួយទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) ដើម្បីសុំជំនួយ។

លោកស្រី Alicia Barcena បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាយើងកំពុងព្យាយាមនាំនាងចេញតាមរយៈប្រទេសអេហ្ស៊ីប ប៉ុន្តែអ៊ីស្រាអែលមិនអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌ ហើយក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ចេញដែរ។

លោកស្រីបានបន្ថែមថា នេះគឺជាការអំពាវនាវជាបន្ទាន់ដល់អ៊ីស្រាអែល ពីព្រោះសូម្បីតែសង្រ្គាមក៏មានច្បាប់ដែរ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអ៊ុយក្រែន លោក Dmytro Lubinets បានឲ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានផ្ញើលិខិតតវ៉ាទៅកាន់អ៊ីស្រាអែល បន្ទាប់ពីពលរដ្ឋអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឱ្យជម្លៀសចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។

លោក Dmytro Lubinets បានបន្តថា យើងមិនយល់ពីមូលហេតុដែលពលរដ្ឋអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឱ្យជម្លៀសចេញ ក៏ដូចជាពលរដ្ឋដទៃទៀតនៃបណ្តាប្រទេសក្រៅ។ ជាពិសេស ដូចដែលមនុស្សគ្រប់គ្នាសង្កត់ធ្ងន់ ស្ត្រីនិងកុមារគឺជាមនុស្សដំបូងគេដែលស្នើសុំឱ្យមានការជម្លៀស។

ដោយឡែក ស្ថានទូតអ៊ុយក្រែនប្រចាំនៅអ៊ីស្រាអែល បាននិយាយនៅលើបណ្តាញសង្គមថា ពលរដ្ឋអ៊ុយក្រែន ២០៧ នាក់ រួមទាំងកុមារ ៦៣ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Tel Aviv ទៅកាន់ប្រទេសរ៉ូម៉ានី កាលពីថ្ងៃសៅរ៍ ហើយជើងហោះហើរមួយផ្សេងទៀតដើម្បីយកមនុស្ស ១៥៥ នាក់ចេញពីអ៊ីស្រាអែល ត្រូវបានគ្រោងសម្រាប់ថ្ងៃអាទិត្យ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានថ្កោលទោសការវាយប្រហារដោយក្រុមហាម៉ាសលើអ៊ីស្រាអែល ដោយអំពាវនាវឱ្យមានសាមគ្គីភាពពិភពលោកជាមួយអ៊ីស្រាអែល។

ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិកក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសផងដែរ ហើយប្រធានាធិបតី Andres Manuel Lopez Obrador បានបញ្ជាក់ថាលោកចង់រក្សាប្រទេសរបស់លោកអព្យាក្រឹតក្នុងជម្លោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​ឲ្យដឹងថា ពលរដ្ឋ​ខ្លួន​រាប់​រយ​នាក់​នៅ​តែ​រង់​ចាំ​ការ​ចេញ​ពី​អ៊ីស្រាអែល។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង