ឯកឧត្តម ឈួរ សុបញ្ញា ទទួលជួបជាមួយប្រធានអង្គការ Friend International ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាល្អនៅសហគមន៍របស់មន្រ្តីមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបជាមួយលោក សេបាស្យាង ម៉ារ៉ុត ប្រធានអង្គការ Friend International ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាល្អនៅសហគមន៍របស់មន្រ្តីមូលដ្ឋាន នៅទីស្តីការក្រសួងមុខងារសាធារណ: ៕