គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣១នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ៣១នាក់ (ស្រី ០៨នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៨នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ ១៥នាក់ (ស្រី ០៤នាក់), និងរបួសស្រាល ១៦នាក់ (ស្រី ០៤នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក (យប់ ១៦លើក) រួមមាន ៖ កត្តាល្បឿន ៩លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០២លើក ,មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក (ស្លាប់ ០១នាក់)៕