**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា បំភ្លឺទៅម្ចាស់គណនីឈ្មោះ Na Rong ដែលបង្ហោះសារជុំវិញដំណើរការជួសជុលព្រះវិហារ នៅវត្តល្អក់ ឬអារញ្ញរង្សី ក្នុងស្រុកប្រាសាទបាគង

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសបំភ្លឺជូនសាធារណជន និងជាពិសេស ម្ចាស់គណនី Facebook ឈ្មោះ Na Rong ដែលបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ អំពីដំណើរការជួសជុលព្រះវិហារ នៅក្នុងវត្តល្អក់ ឬអារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយពុំបានសួរនាំអំពីបច្ចេកទេសត្រឹមត្រូវ ក្នុងការជួសជុលព្រះវិហារខាងលើ មកអាជ្ញាធរជាតិអប្សរាជាមុន។ ការលើកឡើងរបស់ម្ចាស់គណនីឈ្មោះ Na Rong មានកង្វះខាតមូលដ្ឋាន អំពីវិធីសាស្ត្រនៃការជួសជុល និងនាំឱ្យមានការយល់ខុសមកលើអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការងារអភិរក្ស ប្រាសាទឬសំណង់បុរាណ ដើម្បីជាប្រយោជន៍របស់ជាតិទំាងមូល ។

ដើម្បីជាការពន្យល់ដល់សាធារណជនឱ្យបានជ្រាប និងដើម្បីបញ្ជៀសអំពីការលើកឡើងថា អាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស និងជួសជុលព្រះវិហារនេះ ដោយពុំមានមូលដ្ឋានបច្ចេកទេសនោះ អាជ្ញាធរជាតិអប្សរាសូមធ្វើការបង្ហាញដូចតទៅ៖
បញ្ហា និងបចេ្ចកទេសខ្លះៗក្នុងការជួសជុលព្រះវិហារវត្តល្អក់ ដែលជាព្រះវិហារចំណាស់ជាង ៩០ឆ្នាំ គ្រឿងបង្គុំមួយចំនួនធំមានបញ្ហាដូចជា៖

ក. សសរឈើជួរកណ្តាលដែលទ្រដំបូលផ្នែកកណ្តាល ស្រុតចុះបណ្តាលឱ្យគ្រឿងបង្គុំដំបូលមានការប្រែប្រួលពីសភាពដើមប្រឈមនឹងការបាក់ដំបូល ។ ជាដំណោះស្រាយ ការពិនិត្យគ្រឹះក្រោមសសរឈើនោះឡើងវិញ។ ជាលទ្ធផល ជើងខាងក្រោមនៃសសរឈើទាំងនោះត្រូវបានកប់ទៅក្នុងដីដោយផ្ទាល់ ហើយមានការពុកជើងក្រោម បណ្តាលឱ្យស្រុតចុះ។ ដូច្នេះត្រូវធ្វើគ្រឹះថ្មីដើម្បីឱ្យសសរឈើនេះឈរពីលើ ធានាការស្រុត ។

ខ. សសរឥដ្ឋនៅផ្នែកខាងក្រៅជុំវិញជញ្ជាំងព្រះវិហារ
១. សសរទាំងនោះត្រូវបានសង់អំពីឥដ្ឋតាន់ និងមានសភាពប្រេះ ប្រឈមនឹងការបាក់ចុះ ។ ជាដំណោះស្រាយ គឺរក្សាឥដ្ឋទម្រង់ដើមឱ្យនៅដដែល ដោយគ្រាន់តែហ៊ុំបន្ថែមដោយដែកហើយបូកបាយអថ្មីជុំវិញ ។

គ. ជញ្ជាំងព្រះវិហារ និងក្បាច់ជើងជញ្ជាំង
១. ជញ្ជាំងព្រះវិហារ សាងអំពីឥដ្ឋមានសភាពប្រេះ ចំហ និងរបកកំបោរបាយអច្រើនកន្លែង ។ ជាដំណោះស្រាយ គឺពុំមានការវាយចោលទេ ដោយគ្រាន់តែវះទាមដោយដែកដើម្បីបញ្ឈប់ការចំហតទៅទៀត ព្រមទាំងពង្រឹងគ្រឹះ។ ចំណែកកន្លែងដែលមានស្នាមប្រេះដទៃទៀត ត្រូវវះ និងពាសសំណាញ់ដែក ហើយបូកកំបោរផ្ចិតវិញ ។
២. កន្លែងផ្សេងពីនោះ ត្រូវបានពង្រឹងបន្ថែម ដើម្បីឱ្យមានសភាពមាំ
៣. ជញ្ជាំងចាស់បានខូចពណ៌ចាស់ និងមានស្នាមជួសជុលថ្មីផងធ្វើឱ្យឃើញមានបំណះច្រើន យើងត្រូវលាបពណ៌ថ្មី ដើម្បីបិទបាំងសភាពមិនស្អាតទាំងនោះ

ឃ. ហោជាងខាងកើត និងហោជាងខាងលិច
១. ហោជាងខាងកើត ពុំមានការុះរើទេ តែត្រូវជួសជុលដោយបំពេញនូវផ្នែកដែលបានបាក់ពុកជ្រុះបាត់ ដោយប្រើសម្ភារអំពីឈើដដែលជំនួស ។ ក្រៅពីនោះត្រូវសម្អាត លាបថ្នាំការពារជម្រាបទឹក និងសម្លាប់មេរោគ និងត្រូវលាបពណ៌លម្អថ្មីពីលើ ។
២. ហោជាងខាងលិច បានពុកផុយទាំងស្រុង តម្រូវឱ្យមានការធ្វើថ្មី អំពីឈើ និងចម្លាក់ដូចមុនដដែល ។

ឃ. ក្រៅអំពីគ្រឿងបង្គុំសំខាន់ៗមួយចំនួននៅមានសម្ភារបន្ទាប់បន្សំមួយចំនួនទៀតដូចជា៖
១. ក្បាច់រងស្បូវត្រូវធ្វើឡើងវិញទាំងស្រុង ព្រោះរបស់ចាស់ខូចអស់
២. ជាហ្វាទាំងអស់ ក្បាច់នាគ ដងក្តារ និងគ្រឿងលម្អផ្សេងៗទៀត ត្រូវជួសជុលកន្លែងដែលខូចខាតពុំមានការប្តូរថ្មីទេ
៣. ក្បឿងចាស់ត្រូវសម្អាត លាបថ្មីការពារ និងប្រើប្រាស់វិញ តែជំនួសដោយក្បឿងថ្មីមានទម្រង់ដូចចាស់ មួយចំនួនដោយក្បឿងចាស់ខ្លះត្រូវបានបាក់បែកខូចខាត
៤. គ្រឿងបង្គុំណាដែលបានខូចខាតបាត់បង់ទាំងស្រុង ជំនួសដោយថ្មី តែរក្សានូវសម្ភារ និងទម្រង់ដើម។

សរុបរួម ក្រោយជួសជុលហើយ តួអគារទាំងមូល និងមានបំណះច្រើនកន្លែងទៅតាមកន្លែងដែលជួសជុល ទើបតម្រូវឱ្យមានការលាបពណ៌ឡើញវិញទៅតាមសភាពដើមផង និងភាពសមរម្យនឹងសំណង់សាសនាផង ។ ការលាបពណ៌ថ្មីពីឈើពុំបានធ្វើឱ្យបាត់បង់តម្លៃសំណង់នោះទេ ព្រោះសំណង់ពុំបាន សង់ថ្មីទាំងស្រុង ឬកែប្រែទម្រង់នៃស្ថាបត្យកម្ម និងសម្ភារសំណង់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង