លោក ញ៉ាញ់ ជាបហ៊ង ចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តខ្ពបរាំង ឃុំពោធិម្រាល ស្រុកបសេដ្ឋ
ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺរួមជាមួយ លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តខ្ពបរាំង ឃុំពោធិម្រាល ស្រុកបសេដ្ឋ។
ប្រព័ន្ធធារាសាស្រ្តខាងលើ ក្រោយពីសាងសង់សំណង់សិល្បការ និងស្ដារឡើងវិញប្រព័ន្ធប្រឡាយ រួចមកបានជួយដល់ការស្រោចស្រព ប្រមាណ ១.២០០ ហិកតា លើ ៤ ឃុំ ( ឃុំពោធិម្រាល ,ឃុំពោធិចម្រើន , ឃុំពោធិអង្គ្រង និងឃុំនិទាន )និងសម្រួលដល់ចរាចរណ៍ប្រមូលផលរបស់ប្រជាកសិករនៅក្នុងតំបន់ផងដែរ៕