នគរបាលស្រុកបាណន់ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ២នាក់អនុវត្តតាមច្បាប់
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាន់ ខេត្តបាត់ដំបង ដែលលទ្ធផលគឺបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ឈ្មោះ ទៀង វិទូ ភេទប្រុស អាយុ ២៦ ឆ្នាំ និងឈ្មោះ ធៀង ឧថៃ ភេទប្រុស អាយុ២៣ឆ្នាំទាំង០២នាក់មានទីលំនៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ វត្តុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤ថង់ -សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន -ម៉ូតូ ០១គ្រឿង ម៉ាកHONDA ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខភ្នំពេញ 1BP-3681 -ទូរស័ព្ទដៃចំនួន០២គ្រឿង(ចាស់) ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវិធី ច្បាប់ហើយ៕