សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុនដេញថ្លៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុនដែលបានដេញថ្លៃសាងសង់អគារសាលាជាតិរដ្ឋបាលមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជានាយកគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន មន្ត្រីទីប្រឹក្សាគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងតំណាងក្រុមហ៊ុន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា នៅក្នុងការប្រកាសដេញថ្លៃជ្រើសរើស ក្រុមហ៊ុនសាងសង់កន្លងមក មានក្រុមហ៊ុនចំនួន០៨ បានដាក់សំណើដេញថ្លៃ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃការជ្រើសរើសក្រុមហ៊ុន ដែលត្រូវទទួលបានកិច្ចសន្យាសាងសង់៕