ហ្គាហ្សាអាចប្រែក្លាយទៅជា “កន្លែងបញ្ចុះសព” សម្រាប់កងទ័ពអ៊ីស្រាអែល
ហ្គាហ្សា÷រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានអ៊ីស្រាអែលជាថ្មី ប្រឆាំងនឹងការបើកការវាយលុកលើដី ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
លោក Hossein Amir-Abdollahian បានប្រាប់ Al Jazeera កាលពីថ្ងៃអាទិត្យថា “ប្រសិនបើវិធានការដែលមានបំណងបញ្ឈប់ភ្លាមៗនូវការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងសម្លាប់កុមារនៅតំបន់ហ្គាហ្សាស្ទ្រីប បញ្ចប់ដោយការជាប់គាំង វាមានលទ្ធភាពខ្ពស់ដែលថារណសិរ្សជាច្រើនទៀតនឹងត្រូវបានបើក” ។
លោកបានបន្ថែមថា “ប្រសិនបើអង្គភាព Zionist [អ៊ីស្រាអែល] សម្រេចចិត្តចូលទៅក្នុង Gaza មេដឹកនាំតស៊ូនឹងប្រែក្លាយវាទៅជាផ្នូររបស់ទាហានដែលកាន់កាប់” គាត់បាននិយាយបន្ថែមដោយសំដៅទៅលើក្រុមហាម៉ាស។