**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

អភិបាលខេត្តបន្ទាយមានជ័យ សំណេះសំណាលជាមួយអ្នកបើកបររថយន្តក្រុង ដឹកអ្នកដំណើរ និងប្រជាពលរដ្ឋ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ

ភ្នំពេញ៖ ដើម្បីជូនដំណើរដល់អ្នកបើកបររថយន្តក្រុង ដឹកអ្នកដំណើរនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ។ នៅចំណតរថយន្តធំក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរចំនួន ១០០នាក់ និងប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញវិញជាច្រើន ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានគឹតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ដោយបានធ្វើការសម្របសម្រួលជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលតែងតែគឹតគូរ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយឥតគឹតថ្លៃក្នុងការមកលេងស្រុកកំណើតក្នុងធិធីបុណ្យធំៗជារៀងរាល់ឆ្នាំ ពិសេសគឺបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យមានរថយន្តក្រុងដឹកអ្នកដំណើរចំនួន៥០គ្រឿង បានដឹកប្រជាពលរដ្ឋពីភ្នំពេញមកលេងស្រុកកំណើតរបស់ពួកគាត់។ នេះគឺជាមោទនភាពយ៉ាងក្រៃលែងដែលរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅ ពិសេសគឺកាត់បន្ថយារចំណាយថវិកាក្នុងពេលធ្វើដំណើររបស់បងប្អូនមកលេងស្រុកកំណើត ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏ថ្លែងអំណរគុណដល់អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ក្រោយពីដឹកប្រជាពលរដ្ឋក៏ដូចជាសិស្ស និស្សិតនិងអ្នកធ្វើតាមបណ្តាក្រុមហ៊ុន រោងចក្រ មកពីភ្នំពេញទៅលេងស្រុកកំណើតប្រកបដោយសុវត្ថិភាពនិងនៅរងចាំដឹកជញ្ជូនពួកគាត់វិលត្រឡប់ទៅវិញនិងជូនពរឲ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ។

ទន្ទឹមនោះដែរ អ្នកធ្វើដំណើរតាមរថយន្តក្រុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកគឹតគូរពីការកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពេលមានបុណ្យទានមកលេងស្រុកកំណើតគឺមានរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរដោយមិនគិតថ្លៃ ក្នុង១ឆ្នាំមាន២លើកគឺបុណ្យចូលឆ្នាំថ្មីនិងបុណ្យភ្ជុំបិណ្ឌយើងនេះ ។សូមស្តាប់ការលើកឡើងរបស់អ្នកដំណើរ ។

ក្នុងនោះដែរេកឧត្តម អ៊ុំ រាត្រីក៏បានឧបត្ថម្ភដល់អ្នកបើកបររថយន្តទាំង១០០នាក់ ក្នុង១នាក់ ថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង