នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តី នៃការិយាល័យគណៈរដ្ឋមន្រ្តីចក្រភពអង់គ្លេស
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Baroness Neville-Rolfe អនុរដ្ឋមន្រ្តី នៃការិយាល័យគណៈរដ្ឋមន្រ្តីចក្រភពអង់គ្លេសទទួលបន្ទុកការងារសាយប័រ។
ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម រដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី Singapore International Cyber Week (SICW) លើកទី៨ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពី”សន្តិសុខបច្ចេក វិទ្យាព័ត៌មាន លើកទី៨” និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩។
នៅក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបទល្មើសបច្ចេកវិទ្យា និងច្បាប់បទល្មើសបច្ចេកវិទ្យានៅកម្ពុជា៕