**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ**ទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ ជាផ្នែកមួយនៃការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស**ទេសរដ្ឋមន្ត្រី លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព**គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក**ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត**រដ្ឋមន្ត្រីការពារវៀតណាម ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញស្តីពី “បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ” ក្នុងសម័យប្រជុំពេញអង្គវគ្គ១**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ

ក្រសួងបរិស្ថាន ដាក់ចេញនូវវិធានការចំនួន៤ លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចំនួន៤ លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទ និងដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបាន១០០% ។

ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានបានដាក់ចេញនូវវិធានការចំនួន៤ ចំណុចសំខាន់ៗនោះរួមមាន៖

១. ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស

២. សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត

៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

៤. ជំរុញការដាំ ស្តារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម ។

ជាមួយវិធានការដ៏ម៉ឺងម៉ាត់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឱ្យមានការចរចារក្រៅប្រព័ន្ធច្បាប់ឡើយ ។

សូមរម្លឹកជូនថា រាប់ចាប់តាំងពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលកាន់តំណែងជារដ្ឋមន្រ្តីមក ការថ្លែងជំរុញការអនុវត្តច្បាប់ គឺជាលើកទី៤ហើយ ដែលលើកទី១ និងទី២ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តី រាជការក្រោមឱវាទ ចំណែកលើកទី៣ ថ្លែងក្នុងពីធីបើកវគ្គបណ្តុះបណ្តាល និងទី៤ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយដៃគូអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង