សម្តេច សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង០៧ ក្នុងខណ្ឌឫស្សីកែវ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន ៥០នាក់ នៃសង្កាត់ទាំង០៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕