សោកស្ដាយ! ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ១-០
កីឡា៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី២ នៅកីឡាដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីប្រកួតជើងទី១ ស្មើគ្នា ០-០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ។