រដ្ឋមន្ត្រីយុត្តិធម៌ ដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៧ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកែទម្រង់វិស័យយុត្តិធម៌២០២៣-២០៣៣
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ធ្វើវិបស្សនាលើកទី៧ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកែទម្រង់វិស័យយុត្តិធម៌ ២០២៣-២០៣៣ និងទិសដៅការងារនានាដែលនឹងត្រូវអនុវត្ត សំដៅពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារកែទម្រង់វិស័យយុត្តិធម៌ ដើម្បីសម្រេចឱ្យបាននូវការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌មួយប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និរន្តរភាព និងជំនឿទុកចិត្តពីសាធារណជន។