បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៧ តុលា ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ជនសង្ស័យចំនួន ៣៣ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែតុលា។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ +រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)+ប្រើប្រាស់ ៦ករណី ឃាត់ ១៦នាក់(ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែតុលា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៥៥,៧២ក្រាម៕