**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ជង់មិនភ្លេចកុកទេ​! ករណីឃាតកម្មជិត​មួយឆ្នាំមុន​នៅមុខធនាគារ​FTB​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ពេលនេះសមត្ថកិច្ច ចាប់ខ្លួនបាន​បក្សពួកម្នាក់ទៀតបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៥​និង១៥នាទីនៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយ មាន ជ័យអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេ នី យ៍ទោ សាត គឹមសាន ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្រប​សម្រួលលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ឯក ឧត្តម កើត វណ្ណារ៉េត ព្រះរាជអា ជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​ ដែលមានលោកឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោ​ក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័​យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រា​ល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល និង មាន​ការ​ស​ហ​ការជាមួយសមត្ថកិច្ចនគរ​បាលខេត្តបន្ទាយមាន​ជ័យដែល​មានលោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ និងលោក លោក ឧត្ដមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរ​ សេនី​យ៍​ឯក សៅ សារឿន អធិការ នៃអធិ​ការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក វរសេនីយ៍​ទោ ព្រហ្ម ពិ​សិទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ​ បានចាប់​ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំ​នៅ​ភូមិ អូរបាក់ត្រា ឃុំ ព្រងិល ស្រុកភ្នំក្រវ៉ា​ញ ខេត្តពោធិ៍សាត់​ នៅចំណុចក្រុង​ប៉ោ​យប៉ែតតាមអំណាចដីកាបង្គាប់​ឱ្យចាប់ខ្លួនលេខ​៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើ​បសួរ នៃ​សាលាដំបូងខេត្តបាត់ដំបង ពីបទ ឃា-តក-ម្មគឹតទុកជាមុន ប្រព្រឹ​ត្តនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០​២២ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លា-ប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងជនរងគ្រោះផ្សេងទៀតរងរបួស ។

គួរបញ្ជាក់ថា​ កាលពីវេលាម៉ោង​៤​និង០០នាទីទៀបភ្លឺនៃ យប់ថ្ងៃទី ៧​ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ ទី០៨ ខែ​ធ្នូ ឆ្នាំ២០ ២២ នៅចំណុចសួន ច្បារ​មាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើ-ង-ខ្លីបា-ញ់-រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយ​លេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន​០៣នាក់ ភ្លាមៗនោះជនសង្ស័យបាន​នាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រ​មោ​លហេីយ ក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុង​ចំណោម​០៣​នាក់ បានស្លាប់បាត់បង់ជីវិតពេលគេ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

កាលនោះបន្ទាប់ពីពេលកេីតហេតុសមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង​ សហការជាមួយសមត្ថកិច្ចន​គរបាលខេត្តបន្ទា​យមានជ័យស្រាវជ្រាវនិងឃា​ត់ខ្លួនជនសង័្សយចំនួន០២នាក់​បញ្ជូនទៅសា​លាដំបូងខេត្ត រីឯបក្សពួ​ក​មួយចំនួនទៀតសមត្ថកិច្ចកំណត់មុខ​ សញ្ញាបាននិងស្នេីសុំដីកាពីស្ថាប័​នតលាការដេីម្បីស្វែងរកចាប់ខ្លួន​ ជាក់​ ​ស្តែងដូចករណីនេះអីចឹង​ ហេីយ​មុខ​សញ្ញាផ្សេងទៀតដែលកំពុងគេច​ខ្លួនសមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការជាបន្ត​ទៀត។

បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំបញ្ជូនទៅ​កាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីហេីយ៕

អត្ថបទដែលជាប់ទាក់ទង