គណៈកម្មការទី២ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងត្រៀមជួបពិភាក្សាការងារជាមួយធនាគារជាតិ នៃកម្ពុជា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំប្រជុំផ្ទៃក្នុងដើម្បីត្រៀមជួបពិភាក្សាការងារជាមួយធនាគារជាតិនៃកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន និង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនួយការគណៈកម្មការ៕