**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន សរសើរមិត្តសម្លាញ់ ស៊ី ជីនពីង ចំពោះគំនិតផ្តួចផ្តើម «ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ» 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកសរសើរប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ ហៅកាត់ថា BRI និងបានបើកការអញ្ជើញស​ម្រាប់ការវិនិយោគជាសកលនៅក្នុងផ្លូវសមុទ្រភាគខាងជើង ដែលលោកបាននិយាយថាអាចធ្វើឱ្យពាណិជ្ជកម្មរវាងភាគខាងកើត និងភាគខាងលិចកាន់តែមានភាពស៊ីជម្រៅ។

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីររបស់ខ្លួន ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនមក លោក ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំចិនសម្រាប់ការអញ្ជើញ ហើយបានលើកឡើងថា ប្រទេសរុស្ស៊ីអាចដើរតួយ៉ាងសំខាន់ក្នុងការរស់ឡើងវិញនៃផ្លូវសូត្របុរាណរបស់ប្រទេសចិនសម័យទំនើប។ ដែនដីចិន ធ្លាប់​មាន​តួនាទី​សំខាន់​បំផុត ក្នុងអតីតកាល។

លោក ពូទីន បានហៅលោក ស៊ី ថាជា «មិត្តសម្លាញ់» ហើយបានសរសើរយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ សម្រាប់ការនាំពិភពលោកឱ្យរួមបញ្ចូលគ្នា។ យ៉ាងណា មិនយូរប៉ុន្មានមុនពេលលោក ពូទីន ចាប់ផ្តើមថ្លែងសុន្ទរកថា គណៈប្រតិភូអឺរ៉ុបមួយចំនួនតូច រួមទាំងអតីតនាយករដ្ឋមន្ត្រីបារាំង លោក Jean-Pierre Raffarin បានដើរចេញពីបន្ទប់ប្រជុំ។

លោក ពូទីន បានកត់សម្គាល់យ៉ាងដូច្នេះថា៖ «រុស្ស៊ី និងចិន ក៏ដូចជាប្រទេសភាគច្រើននៃពិភពលោក ចែករំលែកបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចជាសកល និងយូរអង្វែងប្រកបដោយនិរន្តរភាព និងសុខុមាលភាពសង្គម ខណៈពេលដែលគោរពភាពចម្រុះនៃអរិយធម៌ និងសិទ្ធិរៀងៗខ្លួន»។

លោកបានបន្តថា គម្រោង BRI សក្ដិសមនឹងផែនការរបស់រុស្ស៊ី ដោយសារតែក្រុងមូស្គូកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើន ដើម្បីឆ្លងកាត់ប្រទេសដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសពីផ្លូវសមុទ្រខាងជើង ដែលភ្ជាប់ពីទីក្រុង Murmansk នៅជិតព្រំដែនរុស្ស៊ីជាមួយន័រវេស ឆ្ពោះទៅកាន់ច្រកសមុទ្រ Bering នៅជិតរដ្ឋ Alaska។

ទន្ទឹមគ្នានោះ លោកបានបន្ថែមថា៖«ចំពោះផ្លូវសមុទ្រខាងជើង រុស្ស៊ីមិនត្រឹមតែអនុញ្ញាតឱ្យដៃគូរបស់យើងប្រើប្រាស់សក្តានុពលដឹកជញ្ជូនយ៉ាងសកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងសូមអញ្ជើញរដ្ឋដែលចាប់អារម្មណ៍ ឱ្យចូលរួមដោយផ្ទាល់នៅក្នុងការអភិវឌ្ឍ។ រុស្ស៊ីក៏បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ឧបករណ៍បំបែកទឹកកកដែលអាចទុកចិត្តបាន ការទំនាក់ទំនង និងការផ្គត់ផ្គង់នានា។ ចាប់ពីឆ្នាំក្រោយទៅ ការធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដឹកទំនិញ តាមបណ្តោយផ្លូវសមុទ្រខាងជើង នឹងអាចធ្វើទៅបានពេញមួយឆ្នាំ»។ គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិននេះ គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខ្សែរថភ្លើង បំពង់បង្ហូរឧស្ម័ន និងកំពង់ផែជាច្រើន ដើម្បីផ្សារផ្ជាប់ចិន ជាមួយនឹងទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ពូទីន ត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ពីទីក្រុងមូស្គូជាច្រើននាក់ ក្នុងនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេស លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) ដែលនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ ឧបនាយករដ្ឋមន្ត្រី អេឡិកសាន់ឌ័រ ណូវ៉ាក់ Alexander Novak ជាអ្នកគ្រប់គ្រងប្រេង និងឧស្ម័នរុស្ស៊ី និងឧបនាយករដ្ឋមន្ត្រី ឌីមីទ្រី ឈឺនីសហ្សិនឆ្កូ Dmitry Chernyshenko។

ក្នុងនោះក៏មានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ជំនួយការសេដ្ឋកិច្ចរបស់វិមានក្រឹមឡាំង លោក ម៉ាហ្ស៊ីម អូរ៉េស្គីន Maxim Oreshkin ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី  យូសាកូវ Yuri Ushakov រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ម៉ាហ្ស៊ីម រ៉េស៊ែតនីកូវ Maxim Reshetnikov និងលោក អ៊ីហ្គ័រ ម៉ូហ្គូឡូវ Igor Morgulov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង