ហេតុអ្វីបានជាត្រូវពាក់ “មួកសុវត្ថិភាព” រៀងរាល់ពេលធ្វើដំណើរ?
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពី អត្ថប្រយោជន៍នៃមួកសុវត្ថិភាព។
អត្ថប្រយោជន៍នៃមួកសុវត្ថិភាព៖
– កាត់បន្ថយរំញ័រដោយការប៉ះទង្គិច
– បំបែកកំលាំងប៉ះទង្គិចនៅលើពាសពេញផ្ទៃខាងលើ
– ការពារការប៉ះទង្គិចដោយផ្ទាល់រវាងលលាដ៍ក្បាល ជាមួយវត្ថុប៉ះទង្គិច
– កាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០%
– កាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០% (អាស្រ័យទៅលើល្បឿនបើកបរ)
– អាចការពារមិនឱ្យធូលី ឬសារធាតុកខ្វក់ប៉ះស្បែកមុខ និងភ្នែក៕