ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងធ្វេីពិធីគោរព និងសម្មាធិ ចំពោះព្រះបរមឆាយាលក្ខណ៍ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅសួនច្បារវិមានឯករាជ្យ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អ្នកតំណាងរាស្ត្ររាជធានីភ្នំេញ បានដឹកនាំ យុវរាជានិយម និងសមាជិក សមាជិកា មកពីគ្រប់រាជធានី ខេត្ត ធ្វេីពិធីគោរព និងសម្មាធិ ចំពោះ ព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សួនច្បារវិមានឯករាជ្យ ។
ដោយឡែក ដេីម្បីជាថ្វាយមហាព្រះរាជកុសល ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធីបរិច្ចាគឈាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យុវរាជានិយម និងសមាជិក សមាជិកា បានស្មគ្រចិត្តចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាទីស្នាក់ការគណបក្សរាជានិយម សម្តេចប៉ាន៕