ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងគោរមងារជូនដល់ឥស្សរជនជ័យលាភី
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ និងគោរមងារ សន្តិបណ្ឌិត ជូនដល់ឥស្សរជនជ័យលាភី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន ០៤រូប នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ប្រធានអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕