**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

វគ្គហ្វឹកហ្វឺន​ពង្រឹង នាយទាហាន​ នាយទាហានរង​ ពលទាហាន​ និងម្ចាស់ការនៅនឹងកន្លែង​ របស់​អង្គភាព​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានបិទបញ្ចប់ដោយជោជ័យ

ភ្នំពេញ៖ ឯកឧត្តម​ គីម​ រិទ្ធី​​ អភិបាលខេត្តព្រះវិហារ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹង នាយទាហាន​ នាយទាហានរង​ ពលទាហាន​ និងម្ចាស់ការនៅនឹងកន្លែង​ នៅវរសេនាតូចលេខ១​ចាស់​ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

​ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ សុភ័ក្ត្រា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ បានឡេីងធ្វេីសេចក្តីរាយការណ៍អំពីលទ្ធផលសម្រេចបានដែលអង្គភាពម្ចាស់ការបេីកវគ្គហ្វឹកហ្វឺនក្នុងឆ្នាំ២០២៣នេះ​ ។
​ ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ បានថ្លែងការកោតសរសើរដល់ ឯកឧត្តម អស់លោក គណៈកម្មាធិការវគ្គ យោធាចារ្យ​ នាយ​ នាយរង​ ពលទាហាន សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលគួរជាទីមោទនភាព ។

​ ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ បានបន្តទៀតថា វគ្គដែលបានបញ្ចប់នេះ ថាពិតជាមានសារៈសំខាន់ និងផ្តល់នូវចំណេះដឹង ជាប្រភពធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ពិតប្រាកដទាំងចំណេះដឹង និងជំនាញពិតប្រាកដក្នុងភារកិច្ចការពារជាតិបានរឹងមាំ ។

​ឯកឧត្តម​ បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវយកចំណេះដឹងបានមកពីការសិក្សារៀនសូត្រយកទៅបម្រើជាតិមាតុភូមិ ឱ្យយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយបន្តដល់មិត្តរួមអាជីព ។​ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពឲ្យបានច្បាប់ លក្ខន្តិកៈ បទវិន័យទូទៅរបស់​ កងយោធពលខេមរភូមិន្ទ​ ឱ្យបានខ្ជាប់ខ្ជួន ។ ត្រូវប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខ័ណ្ឌនៃ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”​ប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង