នៅរដូវទឹកជំនន់នេះ អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដើរល្បាត តាមដាន និងសង្រ្គោះ បង្ការគ្រោះថ្នាក់ផ្សេងៗ នៅភូមិសាស្ត្រ សង្កាត់ទៀន និងសង្កាត់គងនយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ដើម្បីដើរល្បាត តាមដាន និងសង្រ្គោះ បង្ការគ្រោះថ្នាក់ផ្សេងៗ នៅភូមិសាស្ត្រ ភូមិ កន្ទុយទឹក សង្កាត់ទៀន, ភូមិសេរីសម្បត្តិ, ភូមិគងនយ នៃខណ្ឌដង្កោ រាជធានៅភ្នំពេញ។
ការដឹកនាំកម្លាំងនៅភូមិសាស្ត្រនេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងធ្វើឱ្យទឹកស្ទឹងព្រែកត្នោតហក់ឡើងលិចនៅភូមិសាស្ត្រមួយចំនួន នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងរដូវទឹកជំនន់នេះ ។
រដ្ឋបាលសង្កាត់គងនយ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់មេត្តាជ្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ និងបានលិចចូលដល់ខ្នងផ្ទះរបស់ប្រជាជនហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ៕